ថៃលើកទ័ពទៅព្រំដែនឡាវ បន្ទាប់ពីផ្ទុះអាវុធទ្រង់ទ្រាយធំពុំធ្លាប់មាន

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 8 ឧសភា 2025
ថៃលើកទ័ពទៅព្រំដែនឡាវ បន្ទាប់ពីផ្ទុះអាវុធទ្រង់ទ្រាយធំពុំធ្លាប់មាន

អាជ្ញាធរថៃ ដែលបាននិយាយថា ការបាញ់ប្រហារនេះ គឺចេញពីតំបន់ Ban Phu Pha Mon តាមដងទន្លេមេគង្គ ក្នុងស្រុក Paktha ខេត្ត Bokeo ប្រទេសឡាវ។ដោយមានគ្រាប់កាំភ្លើងធ្លាក់ពីលើដំបូលពីភាគីថៃ កាលពីថ្ងៃទី៣ ឧសភា ដែលជំរុញឱ្យប្រទេសថៃបង្កើនកងទ័ពរបស់ខ្លួននៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ ការិយាល័យទំនាក់ទំនងសាធារណៈខេត្តឈៀងរ៉ៃ បាននិយាយកាលពីថ្ងៃទី ៥ ឧសភាថា “ការបាញ់ប្រហារ បានបន្តលឺពីទីតាំងផ្សេងៗចំណុចបាញ់ប្រហារត្រូវបានគេប៉ាន់ស្មានថា មានចម្ងាយប្រហែល ២ គីឡូម៉ែត្រ ឬឆ្ងាយជាងនេះពីព្រំដែនថៃ ដោយបង្ខំឱ្យទាហានថៃ Pha Muang ដាក់ពង្រាយឆ្មាំយ៉ាងតឹងរ៉ឹងនៅតាមព្រំដែន” ។

ថៃលើកទ័ពទៅព្រំដែនឡាវ បន្ទាប់ពីផ្ទុះអាវុធទ្រង់ទ្រាយធំពុំធ្លាប់មាន

បន្ទាប់ពីឮស្នូរគ្រាប់កាំភ្លើងជាបន្តបន្ទាប់លើទឹកដីឡាវ ទល់មុខស្រុក Wiang Kaen ខេត្តឈៀងរ៉ៃ ប្រទេសថៃ កាលពីថ្ងៃទី៤ ខែឧសភា ឧត្តមសេនីយ៍ឯក Kidakorn Chanthra មេបញ្ជាការកម្លាំង Pha Muang – កម្លាំងការពារព្រំដែន បានចាត់ឲ្យលោកវរសេនីយ៍ឯក Pairat Srichaiwan មេបញ្ជាការអង្គភាពប្រតិបត្តិការពិសេសនៃកងវរសេនាធំការពារព្រំដែនលេខ៣១ ចុះត្រួតពិនិត្យស្ថានភាពនៅព្រំដែនថៃ-ឡាវ នៅក្រុង Wiang ។

កាលពីថ្ងៃទី៦ ខែឧសភា កាសែត Laotian Times របស់ឡាវ ដោយដកស្រង់សេចក្តីរាយការណ៍ផ្លូវការពីយោធាឡាវ បាននិយាយថា ស្នូរកាំភ្លើង មកពីអង្គភាពល្បាតព្រំដែនឡាវ ក្បែរព្រំដែនឡាវ-ថៃ ដែលត្រូវបានវាយឆ្មក់ដោយក្រុមជួញដូរគ្រឿងញៀនប្រដាប់អាវុធយ៉ាងសន្ធឹកសន្ធាប់ ក្នុងប្រតិបត្តិការទន្លេនៅម៉ោងប្រហែល ៤ រសៀល នៅថ្ងៃទី៣ ឧសភា។

ថៃលើកទ័ពទៅព្រំដែនឡាវ បន្ទាប់ពីផ្ទុះអាវុធទ្រង់ទ្រាយធំពុំធ្លាប់មាន

ប្រតិបត្តិការនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរឡាវបានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន ២០ លានគ្រាប់ ដែលជាការរឹបអូសគ្រឿងញៀនដ៏ធំបំផុតមួយនៅក្នុងតំបន់ក្នុងឆ្នាំនេះ។

ការវាយប្រហារដោយកាំភ្លើងបានធ្វើឱ្យទាហានឡាវយ៉ាងហោចណាស់ពីរនាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ យោងតាមកាសែត Laotian Times បានឱ្យដឹងថា អាជ្ញាធរឡាវបាននិយាយថា ជនសង្ស័យចំនួន ៤ នាក់ត្រូវបានចាប់ខ្លួន ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីតាមចាប់មេខ្លោងនៃបណ្តាញជួញដូរគ្រឿងញៀនកំពុងដំណើរការ៕

ថៃលើកទ័ពទៅព្រំដែនឡាវ បន្ទាប់ពីផ្ទុះអាវុធទ្រង់ទ្រាយធំពុំធ្លាប់មាន