អតីតប្រធានាធិបតី ដែលក្របំផុតលើពិភពលោក ទទួលមរណភាពក្នុងវ័យ ៨៩ឆ្នាំ

ពិភពលោក
ថ្ថ្ងៃពុធ 14 ឧសភា 2025
អតីតប្រធានាធិបតី ដែលក្របំផុតលើពិភពលោក  ទទួលមរណភាពក្នុងវ័យ ៨៩ឆ្នាំ

លោក Yamandu Orsi ប្រធានាធិបតីអ៊ុយរូហ្គាយបច្ចុប្បន្នបានប្រកាសពីមរណភាព របស់លោក Jose Mujica ដែលជាអតីតប្រធានាធិបតីថា បានស្លាប់ហើយកាលពីថ្ងៃម្សិលមិញដោយជំងឺមហារីកបំពង់ករាំរៃធ្វើទុក្ខតាំងពីឆ្នាំ ២០២៤។

អតីតប្រធានាធិបតី ដែលក្របំផុតលើពិភពលោក  ទទួលមរណភាពក្នុងវ័យ ៨៩ឆ្នាំ

យ៉ាងណា ដំណឹងនៃការស្លាប់របស់លោក Mujica ត្រូវបានឆ្លើយតបដោយការគោរពពីបុគ្គលជុំវិញពិភពលោក ដូចជាប្រធានាធិបតីម៉ិកស៊ិកលោក Claudia Sheinbaum, ប្រធានាធិបតីឈីលី លោក Gabriel Boric ព្រមទាំងប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro ដែលសុទ្ធតែសរសេរចែករំលែកទុក្ខដ៏ក្រៀមក្រំមួយនេះចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។

អតីតប្រធានាធិបតី ដែលក្របំផុតលើពិភពលោក  ទទួលមរណភាពក្នុងវ័យ ៨៩ឆ្នាំ

សូមរម្លឹកថា លោក Jose Mujica គឺជាអតីតយុទ្ធជនទ័ពព្រៃដែលពេលនោះគេ ហៅលោកថា «Pepe» បានក្លាយជាប្រធានាធិបតីអ៊ុយរូហ្គាយ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។ លោកត្រូវបានគេដាក់រហ័សនាមថា «ប្រធានាធិបតីក្រីក្របំផុតរបស់ពិភពលោក» ដោយសារតែលោក ចំណាយប្រាក់ភាគច្រើនលើការងារសប្បុរសធម៌ ហើយរស់នៅយ៉ាង សាមញ្ញក្នុងផ្ទះបាក់បែកមួយកន្លែងជាមួយភរិយា។

អតីតប្រធានាធិបតី ដែលក្របំផុតលើពិភពលោក  ទទួលមរណភាពក្នុងវ័យ ៨៩ឆ្នាំ

ថ្វីដ្បិតតែជាប់ឆ្នោតក្លាយជាប្រធានាធិបតីក្តី ប៉ុន្តែលោក Mujica បាន គេចចេញពីលំនៅដ្ឋានប្រធានាធិបតី ហើយរស់នៅក្នុងកសិដ្ឋានផ្កា នៅ ជាយក្រុងនៃរដ្ឋធានី Montevideo។ ជារឿយៗ គាត់តែងតែបើក ឡានចាស់ៗ យីហោ Volkswagen Beetle ពណ៌ខៀវរាល់ពេល ធ្វើដំណើរ ។ របៀបរស់នៅសមរម្យរបស់គាត់នេះហើយ បាននាំឲ្យ មនុស្សជាច្រើនដាក់ឈ្មោះលោកថា “ប្រធានាធិបតីក្រីក្របំផុត បស់ពិភពលោក”៕

អតីតប្រធានាធិបតី ដែលក្របំផុតលើពិភពលោក  ទទួលមរណភាពក្នុងវ័យ ៨៩ឆ្នាំ