
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនូវប្រព័ន្ធខែលការពារមីស៊ីលតម្លៃ ១៧៥ពាន់លានដុល្លារអាមេរិក ដែលមានឈ្មោះថា “Golden Dome” ដោយតែងតាំងឧត្តមសេនីយអវកាសអាមេរិកលោក Michael Guetlein ឱ្យដឹកនាំនូវអ្វីដែលលោក ត្រាំ បានពិពណ៌នាថាជាគំនិតផ្តួចផ្តើម “Manhattan Project-scale” ។

លោក ត្រាំ ថ្លែងថា ការរចនានេះសម្រាប់ Golden Dome នឹងរួមបញ្ចូលជាមួយសមត្ថភាពការពារជាតិដែលមានស្រាប់របស់យើង ហើយគួរតែដំណើរការពេញលេញមុនពេលចុងបញ្ចប់នៃអាណត្តិរបស់ខ្ញុំ។
ប្រព័ន្ធនេះត្រូវបានរចនាឡើង ដើម្បីបង្កើតបណ្តាញដ៏ទូលំទូលាយនៃផ្កាយរណប ដែលមានសមត្ថភាពចាប់សញ្ញាតាមដាន និងស្ទាក់ចាប់មីស៊ីលដែលចូលមកវាយប្រហារ។

លោក ត្រាំ បានលើកឡើងថា ប្រព័ន្ធនេះនឹងមាន “សមត្ថភាពស្ទាក់ចាប់កាំជ្រួច បើទោះបីជាពួកវាត្រូវបានបាញ់ចេញពីផ្នែកផ្សេងៗនៃពិភពលោក និងបើទោះបីជាពួកគេត្រូវបានបាញ់ចេញពីលំហអាកាសក៏ដោយ”៕ AP
