ក្នុង១ថ្ងៃយ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើកចំនួន២៤៩ ត្រូវបានស្ទាក់ចាប់នៅរុស្ស៊ី

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 22 ឧសភា 2025
ក្នុង១ថ្ងៃយ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើកចំនួន២៤៩ ត្រូវបានស្ទាក់ចាប់នៅរុស្ស៊ី

លោក Sergey Sobyanin  អភិបាលក្រុងមូស្គូបានរាយការណ៍ថា អ៊ុយក្រែនបានកំណត់គោលដៅលើទីក្រុងមួយនេះជាមួយនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សសរុបចំនួន២៨គ្រឿងត្រូវបានយើងបាញ់ទម្លាក់កាលពីថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន RT

ក្នុង១ថ្ងៃយ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើកចំនួន២៤៩ ត្រូវបានស្ទាក់ចាប់នៅរុស្ស៊ី

ចំណែកក្រសួងការពារជាតិបានឱ្យដឹងផងដែរថា ពេញមួយថ្ងៃយ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើកចំនួន២៤៩ ត្រូវបានស្ទាក់ចាប់ បាននៅលើទឹកដីរុស្ស៊ី ចន្លោះម៉ោង៤ព្រឹកដល់ម៉ោង១១និង៥០យប់ថ្ងៃពុធ។

ក្នុង១ថ្ងៃយ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើកចំនួន២៤៩ ត្រូវបានស្ទាក់ចាប់នៅរុស្ស៊ី

បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីផ្សេងទៀតបានរាយការណ៍ថា អាកាសយានដ្ឋាន Domodedovo, Zhukovsky និង Sheremetyevoរបស់ទីក្រុងមូស្គូ បានសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការរបស់ពួកគេជាបណ្តោះអាសន្ន ចំពេលមានការវាយឆ្មក់តាមអាកាសនេះ៕ 