
បុគ្គលិកស្ថានទូតអ៊ីស្រាអែលពីរនាក់ត្រូវបានបាញ់សម្លាប់ខាងក្រៅសារមន្ទីរជ្វីហ្វនៅកណ្តាលក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយបុរសម្នាក់ស្រែកដាក់ប៉ូលិសថា «ដោះលែងប៉ាឡេស្ទីនឱ្យមានសេរីភាព» បន្ទាប់មកក៏វាយប្រហាតែម្ដង។

ប៉ូលិស DC បាននិយាយថា ជនរងគ្រោះដែលជាគូស្នេហ៍វ័យក្មេង ត្រូវបានបាញ់សម្លាប់ ពេលចាកចេញពីព្រឹត្តិការណ៍មួយនៅឯសារមន្ទីរ Capital Jewish ដែលឧបទ្ទវហេតុនេះហាក់ដូចជាមានគោលដៅទុកជាមុន កាលពីម៉ោង 21:05 ម៉ោងក្នុងស្រុក (01:05 GMT) នៅក្នុងតំបន់ដែលមានកន្លែងទេសចរណ៍ សារមន្ទីរ និងអគាររដ្ឋាភិបាលជាច្រើន រួមទាំងការិយាល័យ FBI របស់ Washington ផងដែរ។

លោក Pamela Smith ប្រធាននាយកដ្ឋានប៉ូលីស Metropolitan បាននិយាយថា បន្ទាប់ពីជនសង្ស័យដែលត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរបានបើកការបាញ់ប្រហារ គាត់បានដើរចូលទៅក្នុងសារមន្ទីរ ហើយត្រូវបានសន្តិសុខឃាត់ចាប់បាន។

លោក Chief Smith បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ជនសង្ស័យឈ្មោះ Elias Rodriguez អាយុ 30 ឆ្នាំ រស់នៅទីក្រុង Chicago ត្រូវបានគេមើលឃើញថាកំពុងដើរនៅខាងក្រៅសារមន្ទី មុនពេលបើកការបាញ់ប្រហារទៅលើក្រុមមនុស្ស 4 នាក់ ដែលសម្លាប់ប្តីប្រពន្ធនេះ ៕
