
តុលាការថៃកាលពីថ្ងៃព្រហស្បតិ៍បានសេចក្តីសម្រេចរដាក់ពិន័យជាទឹកប្រាក់ចំនួន ៣០៥ លានដុល្លារលើលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រអតីតនាយករដ្ឋមន្ត្រី ដែលកំពុងនិរទេសខ្លួន ដើម្បីទូទាត់សងការខាតបង់ពីកម្មវិធីឧបត្ថម្ភធនសម្រាប់ការធ្វើស្រែរបស់កសិករ ដែលបានធ្វើឱ្យរដ្ឋថៃបាត់បង់ប្រាក់ជាច្រើនសន្ធឹកសន្ធាប់ នៅគ្រាដែលរាជរដ្ឋាភិបាលរបស់លោកស្រីបានអនុវត្តជាងមួយទសវត្សរ៍មុន។

ការសម្រេចដូចនេះត្រូវបានគេចាត់ទុកជាតឹកតាងមួយបង្ហាញថា បងប្រុសរបស់លោកស្រី គឺលោក ថាក់ស៊ីន នៅតែបន្តប្រឈមមុខនឹងការប្រឆាំងនយោបាយយ៉ាងខ្លាំងក្លា។

ឆ្លើយតបនឹងសម្រេចរបស់តុលាកការ លោកស្រី យីងឡាក់ បានបញ្ជាក់ថា លោកស្រីគ្មានចេតនាបង្កការខូចខាតទេ ហើយលោកស្រីថា កំពុងតែត្រូវបានគេចាប់បង្ខំឱ្យទទួលខុសត្រូវចំពោះ “បំណុលដែលដែលខ្លួនមិនបានបង្កឡើង”៕
