ឈ្មួញយកសម្បត្តិសាធារណៈ ដីក្នុងប្លង់ជាង ៦០អា វាតទីយកផ្ទៃអូរ និងចំណីស្ទឹង រីកមាឌជាង ១ហិកតា

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 28 ឧសភា 2025
ឈ្មួញយកសម្បត្តិសាធារណៈ ដីក្នុងប្លង់ជាង ៦០អា វាតទីយកផ្ទៃអូរ និងចំណីស្ទឹង រីកមាឌជាង ១ហិកតា

សេចក្ដីរាយការណ៍ពីអ្នកភូមិបានឱ្យដឹងថា មានការចាក់ដីបំពានច្បាប់ទៅលើអូរ និងចំណីស្ទឹងវាតទីចេញពីក្បាលដីលេខ 509  ខណៈក្នុងប្លង់ទំហំត្រឹមជាង 60 អា ស្ថិតនៅក្នុងភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ព្រំប្រទល់ ជាមួយភូមិព្រៃចន្ទ្រា ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ធ្វើទៅបានយ៉ាងរលូនក្រោមខ្សែភ្នែកមហាជនទាំងគឃ្លើន។

សេចក្ដីរាយការបានបន្តឱ្យដឹងថា ការចាក់បំពេញដីនេះធ្វើឡើងពីដំណាក់កាលមកហើយលើកទី១ចាក់ដីវាតទីលើចំណីស្ទឹងព្រែតត្នោត លើកទី២នេះចាក់លើផ្ទៃអូរ។ រីឯការដឹកជញ្ជូនដីទៀតសោតល្មើសបទដ្ឋានបច្ចេកទេសច្បាប់ ដឹកលើសទ្រុងមិនគ្រប ធ្លាក់លើផ្លូវកៅស៊ូលេខ ៣៤ ផងទៀត។

ឈ្មួញយកសម្បត្តិសាធារណៈ ដីក្នុងប្លង់ជាង ៦០អា វាតទីយកផ្ទៃអូរ និងចំណីស្ទឹង រីកមាឌជាង ១ហិកតា

ទាក់ទងសកម្មភាពនេះលោក កុយ ជៀម មេឃុំរលាំងគ្រើលបានឱ្យ 1Post ដឹងថា សកម្មភាពនោះធ្វើឡើងពុំមានការអនុញ្ញាតពីរដ្ឋបាលឃុំទេ លោកកំពុងឱ្យមេភូមិចុះស្រាវជ្រាវមើល។ សម្លេង

ចំណែកលោក សុខ ជា ភាគីចាក់បំពេញដីនោះ ឥតមានការបញ្ជាក់ទេបន្ទាប់ពីទទួលសារសំណួរពីក្រុមការងារ 1post  កាលពីថ្ងៃទី២៥ ឧសភា រហូតមកដល់វេលាចេញផ្សាយនេះ។

ឈ្មួញយកសម្បត្តិសាធារណៈ ដីក្នុងប្លង់ជាង ៦០អា វាតទីយកផ្ទៃអូរ និងចំណីស្ទឹង រីកមាឌជាង ១ហិកតា

ដោយឡែកអភិបាលស្រុកសំរោងទង លោក មុត ផន យើងខ្ញុំមិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។

សូមរម្លឹកថា បើតាមអនុក្រឹតលេខ ៩៨ របស់រាជរដ្ឋាភិបាលត្រង់មាត្រា ៨ បានចែងថា ចំណីស្ទឹងកំណត់ចម្ងាយ ៣០ម៉ែត្រពីមាត់ច្រាំងស្ទឹង  និងចំណីអូរកំណត់ចម្ងាយ ១០ម៉ែត្រគឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបម្រើដល់ផលប្រយោជន៍រួម៕វីដេអូ page https://www.facebook.com/share/v/1EAaetsoko/?mibextid=wwXIfr

ឈ្មួញយកសម្បត្តិសាធារណៈ ដីក្នុងប្លង់ជាង ៦០អា វាតទីយកផ្ទៃអូរ និងចំណីស្ទឹង រីកមាឌជាង ១ហិកតា