
ក្នុងប្រតិបត្តិការលើកទីមួយកងទ័ពសុម៉ាលីកាលពីថ្ងៃទី១៥ ខែកក្កដា បានសម្របសម្រួលជាមួយកងកម្លាំងអាកាសមកពីសម្ព័ន្ធនៃរដ្ឋ Sahel ដែលជាលទ្ធផលក្នុងការកម្ទេចភេរវករប្រហែល ៤០នាក់នៅក្នុងតំបន់ Anderamboukan ភាគខាងជើងប្រទេស។

ប្រតិបត្តិការលើកទីពីរឈានដល់ការបំផ្លាញមូលដ្ឋានភេរវករសម្រាប់ហ្វឹកហ្វឺន នៅតំបន់ Niiono ភាគកណ្តាលប្រទេសម៉ាលី និងសម្លាប់ភេរវករប្រហែល ៣០នាក់។

សូមបញ្ជាក់ថា ប្រទេសម៉ាលីកំពុងប្រឈមមុខនឹងវិបត្តិចម្រុះចាប់តាំងពីឆ្នាំ២០១២ ដោយការបះបោរបំបែកខ្លួន របស់ពួកជីហាដ និងអំពើហិង្សាអន្តរសហគមន៍ ដែលមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងរាប់សែននាក់ភៀសខ្លួន៕
