ទឹកឡើងខ្លាំងលិចផ្លូវសំខាន់ ៣ខ្សែឆ្ពោះទៅកាន់ឃុំកោះសូទិន ខេត្តកំពង់ចាម

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 31 កក្កដា 2025
ទឹកឡើងខ្លាំងលិចផ្លូវសំខាន់ ៣ខ្សែឆ្ពោះទៅកាន់ឃុំកោះសូទិន ខេត្តកំពង់ចាម

សេចក្ដីរាយការណ៍បានឱ្យដឹងថា ផ្លូវបេតុងចំនួន៣ខ្សែដែលភ្ជាប់គ្នារវាងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិនត្រូវបានលិចទាំងស្រុងកាលពីយប់មិញ ដោយសារទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងខ្ពស់នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ បច្ចុប្បន្នប្រជាពលរដ្ឋទូទៅធ្វើដំណើរឆ្លងកាត់ដោយទូកដវិញនៅចំណុចចុងកោះប្រលូង។

ទឹកឡើងខ្លាំងលិចផ្លូវសំខាន់ ៣ខ្សែឆ្ពោះទៅកាន់ឃុំកោះសូទិន ខេត្តកំពង់ចាម

លោកស្រី ស៊ុន ចន្ថា មេឃុំកោសូទិនបានបញ្ជាក់ថា ផ្លូវបេតុងទាំង៣ខ្សែដែលជន់លិចនោះ ផ្លូវទី១ចំណុចឡើងទៅវត្តកណ្តាលកោះ(ផ្លូវសម្តេចសាយឈុំ) ទី២ផ្លូវព្រែកតាឃ្លោក និងផ្លូវទី៣ចំណុចក្បាលកោះឡើងទៅភូមិទី២ ភូមិទី៣ លិចទាំស្រុង។

ទឹកឡើងខ្លាំងលិចផ្លូវសំខាន់ ៣ខ្សែឆ្ពោះទៅកាន់ឃុំកោះសូទិន ខេត្តកំពង់ចាម

បើតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១២,៧០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,២៨ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ៕ AKP

ទឹកឡើងខ្លាំងលិចផ្លូវសំខាន់ ៣ខ្សែឆ្ពោះទៅកាន់ឃុំកោះសូទិន ខេត្តកំពង់ចាម ទឹកឡើងខ្លាំងលិចផ្លូវសំខាន់ ៣ខ្សែឆ្ពោះទៅកាន់ឃុំកោះសូទិន ខេត្តកំពង់ចាម