
ព្រះសីហនុ៖ ការបង្ក្រាបខាងលើដោយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោងជាង១០យប់ ខណៈដែលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដាក់ប៉ារ៉ាសត្រួតពិនិត្យពង្រឹងច្បាប់ចរាចរ នៅចំណុច ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7054 បើកយ៉ាងលឿនហាក់ស្លន់ស្លោ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលសហការគ្នាធ្វើការស្ទាក់រថយន្តខាងលើដើម្បីត្រួតពិនិត្យ ជាលទ្ធផលក្នុងការឆែកឆេរបានរកឃើញ កាំភ្លើងហ្គាស ២ដើម, ខ្នោះដៃចំនួន ១១គូ, ដំបងឆក់២ដើមនិងពិលឆក់ ៣ដើម និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦នាក់ (ស្រី ១នាក់) ជនជាតិវៀតណាម។

ក្រោយពីសួរនាំទើបដឹងថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចខណ្ឌស្ទឹងមានជ័យរាជធានីភ្នំពេញ ជនសង្ស័យទាំង ០៦នាក់ (ស្រី ១នាក់) បានធ្វើសកម្មភាពចាប់ឃុំឃាំងធ្វើទារុណកម្ម និងបង្ខាំងមនុស្សជំរិតទារប្រាក់ លើនារីជនជាតិវៀតណាមចំនួន៣នាក់ បានប្រាក់ជាង ៣៥,០០០ដុល្លារអាមេរិក រួចគេចមកខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ច ឃាត់ចាប់ខ្លួននេះតែម្តង៕


