
ករណីនេះកើតឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល នៅចំណុចខាងលិចភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីជាន់មីនតោន បណ្តាលឱ្យផ្ទុះខូចខាតត្រាក់ទ័រ និងស្លាប់មនុស្សម្នាក់នៅនឹងកន្លែងឈ្មោះ រី លីនភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត។ សាកសពត្រូវបានឳពុកម្តាយយកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់ លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
