និយមផឹកតែពេក រដ្ឋាភិបាលប៉ាគីស្ថាន អំពាវនាវឱ្យកាត់បន្ថយ ព្រោះតែវិបត្តិទំនិញឡើងថ្លៃ

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 16 មិថុនា 2022
និយមផឹកតែពេក រដ្ឋាភិបាលប៉ាគីស្ថាន អំពាវនាវឱ្យកាត់បន្ថយ ព្រោះតែវិបត្តិទំនិញឡើងថ្លៃ

ប៉ាគីស្ថានជាប្រទេសនាំចូលតែដ៏ធំជាងគេលើពិភពលោក ព្រោះតែប្រជាជនចូលចិត្តផឹកតែ ត្រូវបានរដ្ឋអំពាវនាវឱ្យកាត់បន្ថយការផឹក ដើម្បីរក្សាសេដ្ឋកិច្ចឱ្យស្ថិតស្ថេរ គ្រាដែលកំពុងជួបបញ្ហាអតិផរណាដែលកើនឡើង និងប្រាក់រូពី ដែលធ្លាក់ចុះយ៉ាងឆាប់រហ័ស។

លោក Ahsan Iqbal រដ្ឋមន្ត្រីសហព័ន្ធសម្រាប់ផែនការ និងអភិវឌ្ឍន៍របស់ប្រទេសប៉ាគីស្ថាន បានថ្លែងឱ្យអ្នកសារព័ត៌មានដឹងថា ប្រជាជនប៉ាគីស្ថានអាចកាត់បន្ថយការផឹកតែ ១ទៅ២ពែងក្នុងមួយថ្ងៃ ដោយសារការនាំចូលកំពុងធ្វើឱ្យមានភាពតានតឹងផ្នែកហិរញ្ញវត្ថុបន្ថែមលើរដ្ឋាភិបាល។

និយមផឹកតែពេក រដ្ឋាភិបាលប៉ាគីស្ថាន អំពាវនាវឱ្យកាត់បន្ថយ ព្រោះតែវិបត្តិទំនិញឡើងថ្លៃ

ការដែលនាំចូលតែពីក្រៅមកប្រទេសនេះផងដែរ គឺបានខ្ចីប្រាក់គេសម្រាប់នាំចូល ដោយប្រទេសអាស៊ីខាងត្បូងមួយនេះគឺជាប្រទេសនាំចូលតែធំជាងគេបំផុតរបស់ពិភពលោក។ 

គួរម្លឹកថា កាលពីឆ្នាំ ២០២០ ប៉ាគីស្ថាន នាំចូលតែក្នុងទំហំទឹកប្រាក់ច្រើនជាង ៦៤០ លានដុល្លារ។បច្ចុប្បន្នប្រទេសនេះមានប្រជាជនរស់នៅជាង ២២០លាននាក់ កំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាច្រើនខែ ដែលនាំឱ្យមានការកើនឡើងនៃតម្លៃម្ហូបអាហារឧស្ម័ន និងប្រេង៕ BBC