បានឆីហើយថតរូបអាក្រាតកាយយកមកបង្ហោះឱ្យសាច់ញាតិខាងស្រីមើល ក្រោយផ្ដាច់ពាក្យ ចុងក្រោយបងខុសហើយអូន

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 26 តុលា 2022
បានឆីហើយថតរូបអាក្រាតកាយយកមកបង្ហោះឱ្យសាច់ញាតិខាងស្រីមើល ក្រោយផ្ដាច់ពាក្យ ចុងក្រោយបងខុសហើយអូន

ភ្នំពេញ៖ បុរសម្នាក់បានយកវីដេអូ និងរូបថតអាក្រាតកាយរបស់អតីតគូដណ្ដឹងទៅចែកចាយឱ្យម្ដាយមីង មិត្តភក្តិ និងបងប្អូនរបស់នារីរងគ្រោះបានដឹង បន្ទាប់មកជាប់ខ្នោះដោយសារអវិជ្ជារបស់ខ្លួន។

ជនជាប់ចោទខាងលើមានឈ្មោះ អ ស ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរបានប្រើប្រាស់អាខោនហ្វេសបុកចំនួន២ យកមកផ្សព្វផ្សាយរូបកាយនារីរងគ្រោះដែលមានអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់។

បានឆីហើយថតរូបអាក្រាតកាយយកមកបង្ហោះឱ្យសាច់ញាតិខាងស្រីមើល ក្រោយផ្ដាច់ពាក្យ ចុងក្រោយបងខុសហើយអូន

បន្ទាប់ពីឃើញបែបនេះហើយខាងស្រីបានមកដាក់ពាក្យបណ្ដឹងភ្លាមៗ សូមឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកលទ្ធផល និងស៊ើបអង្កេត។ តាមចម្លើយសារភាពរបស់បុរស់ជាអតីតគូដណ្តឹងខាងលើបាននិយាយថា រូបគេបានស្រឡាញ់គ្នាជាមួយជនរងគ្រោះ និងដេករស់នៅជាមួយគ្នារហូតដល់៣ខែអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាបានប្រហែល១ខែ ក៏បានផ្តាច់ពាក្យវិញ ហើយបន្ទាប់មករូបគេបានបង្កើតអាខោនហ្វេសប៊ុកថ្មីមួយដាក់រូបថ្មីក្នុងគោល បំណងដើម្បីផ្ញើររូបភាពអាក្រាតកាយជាវីដេអូជាជនរងគ្រោះគោលបំណងគំរាមថាចង់ល្បីម្តងទៀតមែន។ 

បច្ចុប្បន្នបន្ទាប់ពីតំណាងអយ្យការ នៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទគំរាមកំហែងហែកកេរ្តិ៍មកចៅក្រមស៊ើបសួរសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារនៅបុរសខាងលើជាបណ្តោះអាសន្ន៕ រំចង់

បានឆីហើយថតរូបអាក្រាតកាយយកមកបង្ហោះឱ្យសាច់ញាតិខាងស្រីមើល ក្រោយផ្ដាច់ពាក្យ ចុងក្រោយបងខុសហើយអូន បានឆីហើយថតរូបអាក្រាតកាយយកមកបង្ហោះឱ្យសាច់ញាតិខាងស្រីមើល ក្រោយផ្ដាច់ពាក្យ ចុងក្រោយបងខុសហើយអូន