
លោកវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចត្រូវបានកោះហៅមកសួរបំភ្លឺជុំវិញធ្លាយរឿងជំរិតទារប្រាក់ពីអ្នករកស៊ីអនឡាញ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការអនុវត្តនីតិវិធី។

គួរម្លឹកថា បើតាមសេចក្តីបំភ្លឺព័ត៌មាន នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នាថ្ងៃ២២ មេសា ការកោះហៅវរសេនីយ៍ទោ សាន សាធុកា មកសួរនាំនេះ បន្ទាប់ពីនាយកដ្ឋានបានពិនិត្យឃើញថា នៅលើបណ្តាញទំនាក់ទំនងសង្គមមួយចំនួនមានការបង្ហោះផ្សព្វផ្សាយព័ត៌មានថា “លោកវរសេនីយ៍ទោ សាន សាធុកា ហៅ (ធន់ សាធុកា) អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ រងការចោទប្រកាន់ថា បានជំរិតលុយប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ ផលិតផលតាមអនឡាញបន្តិចបន្តួចដើម្បីចិញ្ចឹមក្រពះ” ៕
