
ក្រោយបញ្ជានាយកដ្ឋរដ្ឋមន្ត្រីកម្ពុជាដាក់ចេញ ឱ្យចុះបង្រ្កាបទីតាំងសង្ស័យថាមានការលួចលាក់បង្កប់បទល្មើស Online Scams កាលពីពេលថ្មីនេះការបង្រ្កាបឃាត់ជនសង្ស័យបាន ៧១០នាក់ ក្នុងនោះនៅភ្នំពេញ ១០០នាក់, បន្ទាយមានជ័យ ២៧១នាក់, ក្រចេះ ៣១២នាក់, កំពង់ស្ពឺ ៦៣នាក់ និងពោធិ៍សាត់ ២៧នាក់ ដែលមានជនជាតិចិនដីគោក ចិនតៃវ៉ាន់ វៀតណាម ថៃឥណ្ឌូនេស៊ី បង់ក្លាដេស និងម៊ីយិនម៉ា ជាដើម។ នេះបើតាមរបាយការការណ៍ខ្លះៗដែល 1Post ទទួលបាន

ដោយឡែកការចុះការបង្ក្រាបនេះមានករណីដោះលែងជនសង្ស័យនៅខេត្តពោធិ៍សាត់ ដោយអាចនឹងជាប់ពាក់ព័ន្ធជាមួយព្រះរាជអាជ្ញារងមួយរូបគឺលោក គ្រី សីហា ឥលូវក្រសួងយុត្តិធម៌បានឱ្យផ្អាកការងារបុគ្គនោះបណ្ដោះអាសន្នដើម្បីបើកការស៊ើបអង្កេតរកការពិត៕ តាពេជ្រ
