បុរស ៤នាក់មានទាំងជនជាតិវៀតណាមផង ជាប់គុកព្រោះរត់ពន្ធសត្វស្រមោច ៥ពាន់ក្បាល

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 24 មេសា 2025
បុរស ៤នាក់មានទាំងជនជាតិវៀតណាមផង ជាប់គុកព្រោះរត់ពន្ធសត្វស្រមោច ៥ពាន់ក្បាល

កាលពីថ្ងៃពុធ ខែមេសា តុលាការប្រទេសកេនយ៉ា បង្ហាញខ្លួនមនុស្ស ៤ នាក់ ក្នុងនោះមានបុរសជនជាតិវៀតណាមផងត្រូវបានចោទប្រកាន់ ពីបទប៉ុនប៉ងរត់ពន្ធសត្វស្រមោច រាប់ពាន់ក្បាលពីប្រទេសអាហ្វ្រិកខាងកើត ទៅតំបន់អឺរ៉ុប និងអាស៊ី។

បុរស ៤នាក់មានទាំងជនជាតិវៀតណាមផង ជាប់គុកព្រោះរត់ពន្ធសត្វស្រមោច ៥ពាន់ក្បាល

បើតាមសមត្ថកិច្ចលោក Lornoy David ជនជាតិបែលហ្ស៊ិក និងលោក Seppe Lodewijckx ទាំង ១៨ ឆ្នាំត្រូវបានចាប់ខ្លួនដោយកាន់កាប់ស្រមោច ៥,០០០ ក្បាលដែលវេចខ្ចប់ក្នុងបំពង់ចំនួន ២,២៤៤ នៅ Nakuru County ចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ ពីរដ្ឋធានី Nairobi ។

បុរស ៤នាក់មានទាំងជនជាតិវៀតណាមផង ជាប់គុកព្រោះរត់ពន្ធសត្វស្រមោច ៥ពាន់ក្បាល

គួរបញ្ជាក់ថា ច្បាប់នៅកេនយ៉ា ការកាន់កាប់គំរូសត្វព្រៃ ឬពានរង្វាន់ដោយគ្មានការអនុញ្ញាត គឺជាបទល្មើសត្រូវផ្តន្ទាទោសពិន័យជាប្រាក់យ៉ាងតិច ១០,០០០ ដុល្លារអាមេរិក និងជាប់ពន្ធនាគារយ៉ាងតិច៥ឆ្នាំ៕ VN

បុរស ៤នាក់មានទាំងជនជាតិវៀតណាមផង ជាប់គុកព្រោះរត់ពន្ធសត្វស្រមោច ៥ពាន់ក្បាល