
ករណីឧក្រិដ្ឋកម្មដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងខេត្ត Kanchanaburi បានលាតត្រដាងដូចនឹងរឿងភាគថៃ ដែលបុរសសង្ហាម្នាក់បានជាប់ពាក់ព័ន្ធជាមួយនារីថៅកែម៉ាហ្វីយ៉ា ទីបំផុតឈានទៅដល់ការសម្លាប់របស់គាត់។ ខ្សែវីដេអូ CCTV ថតបានពេលដែលជនរងគ្រោះត្រូវបានគេអូសចូលក្នុងរថយន្ត។

កាលពីថ្ងៃទី១៨ ខែឧសភា នគរបាលភូមិភាគទី៧ បានទទួលរបាយការណ៍ពីអ្នកស្រុក ដែលបានរកឃើញសាកសពឈ្មោះ Warapong Khunsrichaturoong អាយុ៣៦ឆ្នាំ ដែលគេស្គាល់ថាជា DJ Tate ពីអាជីពរបស់គាត់ ខណៈកំពុងបរបាញ់ផ្សិតក្នុងព្រៃ។ សាកសពត្រូវបានគេប្រទះឃើញនៅភូមិថងណាងរុក ឃុំឡាតយ៉ា ស្រុកមឿង ខេត្តកានចាន់បុរី ។

លោកឧត្តមសេនីយ៍ទោ ណៃវ៉ាត់ ប៉ាឌែមឈីត ស្នងការនគរបាលខេត្ត ទី៧ បានដឹកនាំមន្ត្រី ប្រើប្រាស់រថយន្ត កង់៤ ចុះទៅដល់ ទីតាំងដែលបានរាយការណ៍ ដោយធ្វើដំណើរ ២០ នាទី ពីផ្លូវខាងក្រៅ និង ដើរបន្ថែម ៥ នាទី ដោយថ្មើរជើង។

ពួកគេបានរកឃើញសាកសពរបស់ DJ Tate ដែលបានស្លាប់មិនតិចជាង 3 ថ្ងៃដោយមានស្នាមកាំភ្លើង 2 គ្រាប់ចំថ្ងាស។ សមត្ថកិច្ចបានបញ្ជូនសាកសពទៅកាន់វិទ្យាស្ថានកោសល្យវិច្ច័យ ដើម្បីធ្វើកោសល្យវិច័យលម្អិត៕
