
លោក Zhang (មិនបញ្ចេញឈ្មោះ) អាយុ៣៦ឆ្នាំ ជនជាតិចិន បានរាយការណ៍ប្រាប់ប៉ូលីសប៉ុស្តិ៍នក្រុង Pattaya ថា គាត់ត្រូវបានបោកបញ្ឆោតនិងប្លន់ដោយនារីប្តូរភេទដែលគាត់ទើបតែជួបនៅឆ្នេរប៉ាតាយ៉ា នៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៩ កក្កដា ២០២៥ នៅក្នុងសណ្ឋាគារមួយក្នុងតំបន់ប៉ាតាយ៉ា ដែលបណ្តាលឱ្យបាត់បង់ប្រាក់ចំនួន 20,000 បាត។

ជនរងគ្រោះបានបញ្ជាក់ថា បន្ទាប់ពីបានជួបស្ត្រីប្តូរភេទហើយនិយាយទាក់ទងគ្នា បន្ទាប់មកនាងបានណែនាំលួងលោមឱ្យទៅបន្ទប់។ ពេលចូលដល់បន្ទប់ គាត់ក៏ទៅងូតទឹក។ ពេលចេញមករកឃើញនារីកែភេទប្រែបាត់ខ្លួន។ ដោយមានការសង្ស័យ គាត់បានឆែកមើលកាបូបឃើញលុយបាត់ចំនួន ២ ម៉ឺនបាតភ្លាមៗនោះគាត់ក៏បានមករាយការណ៍ប្រាប់ប៉ូលីស។

បន្ថែមពីលើនេះ ក៏មានសេចក្តីរាយការណ៍ថា ប៉ុន្មានថ្ងៃមុននេះ ភ្ញៀវទេសចរឥណ្ឌាម្នាក់ក៏ត្រូវបានគេកំណត់គោលដៅដូចគ្នាដែរ ប៉ុន្តែជនល្មើសមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ៕
