
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៣នាក់ ក្នុងករណីពាក់ព័ន្ធប ង្ខាំងមនុស្សដោយខុសច្បាប់ប្រើទារុណ កម្មជំរិតទារប្រាក់លើស្រ្តីជនជាតិវៀតណាមដូចគ្នានៅចំណុចសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ។
បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យជាជនជាតិវៀតណាមទាំងបីនាក់ក៏មានពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកខុសច្បាប់សារធាតុញៀនផងដែរ។ជនសង្ស័យខាងលើក្នុងចំណោមបីនាក់មានស្រ្តីម្នាក់អាយុ៣៧ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ តាពេជ្រ